ក្តៅៗ! អ៊ីរ៉ង់​​ សារភាព​ត្រង់ៗ ​ថា​ខ្លួនពិត​ជា​បាន​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន​ ស្លាប់១៧៦ នាក់​មែន (មានវីដេអូ)

735

តាម​ទូរទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់ ដែល​សម្រង់​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​កង​យោធា​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា ប្រទេស​របស់​ខ្លួន​ពិត​ជា​បាន​បាញ់​ម៊ីស៊ីល​ប៉ះ​ទង្គិច​យន្តហោះ​អ៊ុយក្រែន ដែល​សម្លាប់​មនុស្ស ១៧៦ នាក់​នៅ​លើ​នោះ​ពិត​មែន។

ប៉ុន្តែ​អ៊ីរ៉ង់​បាន​សង្កត់​ធ្ងន់​ថា​ការ​បាញ់​ទម្លាក់​នោះ គឺ​គ្មាន​ចេតនា​នោះ​ទេ ពោល​ជា​រឿង​ចៃដន្យ​ដែល​គ្មាន​ការ​គ្រោង​ទុក​ជា​មុន។

គួរ​រំឭក​ថា​យន្តហោះ Boeing 737 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Ukrainian International Airlines បាន​ធ្លាក់​ចុះ​ក្រោយ​ប៉ុន្មាន​នាទី​នៃ​ការ​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​នៃ​រដ្ឋ Tehran ប្រទេស​អ៊ីរ៉ង់ ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​បាញ់​បង្ហោះ​ម៊ីសីល​ចូល​ទៅ​បន្ទាយ​មូលដ្ឋាន​ទ័ព​នៅ​ទឹកដី​អ៊ីរ៉ាក់។

តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក​ម្ល៉េះ អ៊ីរ៉ង់​បាន​ព្យាយាម​បដិសេធ​ម្តង​ជា​ពីរ​លើក ថា​ខ្លួន​ពុំ​បាន​បង្ក​ហេតុ​ឲ្យ​យន្តហោះ​នោះ​ធ្លាក់​ទេ រហូត​ដល់​អាមេរិក កាណដា និង​អង់គ្លេស​ចេញ​ថ្កោល​ទោស​ជាមួយ​ការ​បង្ហាញ​ភស្តុតាង​មួយ​ចំនួន ទើប​មក​ទល់​ថ្ងៃ​នេះ​អ៊ីរ៉ង់​ចេញ​មក​សារភាព​ដោយ​ឯកឯង​តែ​ម្តង៕


ប្រភព dailymail