បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ។
ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកនូវវីដេអូបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តកុងតឺន័រ បង្កគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ១ ចំនុចគីឡូម៉ែតលេខ១៥៦ ភូមិព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមវីដេអូដែលបានបង្ហាញគេសង្កេតឃើញរថយន្តកុងតឺន័រ បានធ្វើការវ៉ាជែងកុងតឺន័រមួយគ្រឿងទៀត ដោយវ៉ាមិនផុត ក៏បុកនឹងឡានក្បាលអូសទ្រុង ពណ៌ខៀវ បណ្តាលឲ្យតៃកុងរថយន្តកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចំណែកតៃកុងឡានទ្រុងខៀវបានផុតពីគ្រោះថ្នាក់៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖