ក្រោយការរិះគុណ! អភិបាលខេត្តកំពង់ឆ្នាំង ឆ្លើយថាការបាចលុយលើកាំជណ្តើ គឺដើម្បីលើករាសី ឲ្យសំបូរលុយលាភលុយជ័យ

1169

ក្រោយពីបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ជាច្រើនបានរិះគន់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថាជាកាប្រមាថ ដ៏ធ្ងន់ធ្ងរទៅលើ ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់ ដែលបានយករូបិយប័ណ្ណប្រាក់ដែលមានព្រះឆាយល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រលាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកក្រាលពីលើកាំជណ្ដើរក្នុងពិធីសូត្រមន្តឡើងភូមិគ្រឹះថ្មី ហើយត្រូវសាច់ញាតិរបស់លោកបានថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០មក រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ លោកអភិបាលខេត្តរូបនេះបានចេញមុខបកស្រាយថា៖ រឿងនេះលោកបានឲ្យអ្នកនាំពាក្យ និងមន្រ្តីរដ្ឋបាលសាលាខេត្ត ធ្វើការបំភ្លឺជាសាធារណៈរួចហើយ គ្មានអ្នកណាគេជាន់ប្រាក់ដែលមានរូបព្រះឆាយល័ក្ខណ៍នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលខេត្ត បានបន្តថា៖ ពេលសូត្រមន្តនោះខាងអាចារ្យបានដាក់រូបិយប័ណ្ណប្រាក់ដែលមានរូបព្រះឆាយល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ តាមកាំជណ្តើរទី១ ទី២ និងកាំជណ្តើរទី៣ ដើម្បីចារ ដោយចាត់ទុកថាការលើករាសី ឲ្យទៅជាលុយលាភ លុយជ័យ សុខសប្បាយ រួចលោកដើរពីចំហៀងឆ្ងាយពីលុយ មិនបានជាន់ទេ តែក្នុងកម្មវិធីនោះ មានអ្នកចូលរួមជាង៤០នាក់ ពេលនោះមានខ្យល់ មានការប៉ើងលុយខ្លះដែរ តែខាងអាចារ្យបានប្រមូលលុយនោះទាំងអស់ ដែលចារហើយកចេញពីកាំជណ្តើរ ប្រោះព្រំឲ្យត្រជាក់ត្រជុំ ។ ម្យ៉ាងទៀត នេះជាកម្មវិធីរបស់អាចារ្យទេ និងកុំយល់ច្រលំបកស្រាយខុសធ្វើឲ្យមតិសាធារណៈយល់ទៅជារឿងផ្សេង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរកត់សម្គាល់ថា តាំងពីលោកឈួរ ច័ន្ទឌឿន អតីតជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មក មានការរិះគន់ត្រួសៗដូចខាងក្រោម៖ទី១-យកដីរបស់រដ្ឋធ្វើជារបស់ខ្លួន ។ទី២-យកត្រារដ្ឋបាលខេត្តមកប្រើក្នុងការ ថ្លែងការណ៍ការពារទ្រព្យសម្បត្តិរបស់ខ្លួន និងកោះហៅភ្ញៀវទៅហែជំនួន ។ទី៣- ចេញសេចក្តីជូនដំណឹងបិទទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង តែត្រូវបរាជ័យ ។ទី៤-សូម្បីតែធ្វើបង្គន់អនាម័យ ក៏ក្រុងពាលី និងធ្វើខ្ទមអ្នកតា ក៏ក្រុងពាលី កោះហៅមន្ត្រីរាជការទៅចូលរួមដោយមិនខ្វល់ពីពេលវេលា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៥-ញុះញុងមន្ត្រីឲ្យប្ដឹងអ្នកសារព័ត៌មាន តែខ្លះមិនធ្វើតាម ខ្លះទៀតក៏ធ្វើតាម ។ទី៦-រំលោភសេចក្តីសម្រេចរបស់តុលាការរឿងដីធ្លីនៅបន្ទាយតំបន់ប្រតិបត្តិការកំពង់ឆ្នាំង ។ទី៧-កោះប្រជុំមន្ត្រីរាជការគ្មានពេលទំនេរ ខុសពីខេត្តផ្សេង ធ្វើឲ្យមន្ត្រីរាជការមានការរអ៊ូររទាំចិត្តខ្លាំង ។ទី៨-មានចរិកដឹកនាំបក្ខពួកនិយម និងគ្រួសារនិយម ។Kbn មិនអាចសុំការបំភ្លឺពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN