អ៉ីរ៉ង់បន្ទោសថាមកពីបញ្ហាប្រពន្ធ័រ៉ាដា ទើបច្រឡំថាយន្តហោះអ៊ុយក្រែន ជាយន្តហោះចម្បាំងរបស់អាមេរិចមកវាយប្រហារ ទើបបាញ់ទម្លាក់ចោលតែម្តងទៅ

567

(តេហេរ៉ង់)៖ អ៊ីរ៉ង់បន្ទោសមកពីសកម្មភាពរ៉ាដាដែលកើនឡើង និងការភ័យខ្លាចចំពោះការវាយប្រហាររបស់អាមេរិកតាមអាកាសដែលជាមូលហេតុនៃការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនដោយអចេតនាតែម្តង។

ប៉ុន្មានម៉ោងបន្ទាប់ពីប្រតិបត្តិការមីស៊ីលនៅអ៊ីរ៉ាក់ ជើងហោះហើរយោធាអាមេរិកហោះនៅជុំវិញព្រំដែនអ៊ីរ៉ង់បានកើនឡើងជាបន្តបន្ទាប់ ហើយមន្រ្តីយោធាអ៊ីរ៉ង់បានរាយការណ៍ថា គឺបានមើលឃើញគោលដៅពីលើអាកាសតែម្តង ដែលឃើញថាជើងហោះហើរយោធាអាមេរិកកំពុងឆ្ពោះទៅកាន់មជ្ឈមណ្ឌលយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា មជ្ឈមណ្ឌលការពារជាច្រើននៅជុំវិញអ៊ីរ៉ង់នេះ បានរាយការណ៍ថាបានឃើញសកម្មភាពរ៉ាដាកើនឡើងភ្លាមៗ​ ដែលបណ្តាលឱ្យមានការប្រុងប្រយ័ត្នកើនឡើងកម្រិតខ្ពស់នៅក្នុងមជ្ឈមណ្ឌលការពារដែនអាកាសរបស់ប្រទេសអុីរ៉ង់នេះ។

ស្ថិតក្រោមស្ថានការណ៍ដ៏តានតឹងបែបនេះ ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិអ៊ុយក្រែនលេខ ៧៥២ បានហោះចេញពីអាកាសយានដ្ឋានអ៊ីម៉ាមខូមេមី ហើយពេលកំពុងហោះបានមកជិតដល់មជ្ឈមណ្ឌលយោធា IRGC នៅរយៈកំពស់មួយ ដូចនឹងជើងហោះហើរដែលស្រដៀងនឹងគោលដៅរ៉ាដារបស់អុីរ៉ង់ កំពុងប្រតិបត្តិការការពារនេះ។

សេចក្តីថ្លែងការណ៍និយាយថា ដោយសារស្ថានភាពដ៏តានតឹងបែបទាំងអស់នេះហើយ ទើបយន្តហោះអ៊ុយក្រែនត្រូវបានបា.ញ់ដោយអចេតនា ដែលជាអកុសលបណ្តាលឱ្យជនជាតិអ៊ីរ៉ង់ និងជនជាតិបរទេសស្លាប់ជាច្រើននាក់។