កាច់ណាស់! ឥណ្ឌូនេស៊ីផ្គុំក្រុមនាវាចម្បាំង និងយន្តហោះទៅបណ្តេញក្រុមនាវាចិន ដែលព្រហើនចូលដែនទឹករបស់ខ្លួន (មានវីដេអូ)

26247

បរទេស៖ កាលពីថ្ងៃអង្គារ ទី៧ មករាកន្លងទៅនេះ កងទ័ពនៃកងកម្លាំង ទ័ពអាកាសឥណ្ឌូណេស៊ីបានដាក់ពង្រាយ យន្តហោះចម្បាំងរបស់ខ្លួនចំនួន ៤ គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងដើម្បីប្រឈមមុខ ទៅនឹងទីក្រុងប៉េកាំងបន្ទាប់ ពីទីក្រុងហ្សាការតាបានធ្វើការតវ៉ាមួយចំពោះការរំលោភ របស់ចិនទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រឈមមុខដាក់គ្នាបានចាប់ផ្តើម តាំងតែពីពាក់កណ្តាលខែធ្នូ នៅពេលដែលនាវាឆ្មាំនៅឆ្នេរសមុទ្រចិន ដែលអមដំណើរដោយទូកនេសាទចិន បានចូលដែនទឹកនៅឯនាយឆ្នេរណាតានូភាគខាងជើង របស់ឥណ្ឌូណេស៊ីហើយវាបានធ្វើឱ្យទីក្រុង ហ្សាការតាកោះហៅឯកអគ្គរដ្ឋទូត ទីក្រុងប៉េកាំងទៀតផងដើម្បី មកពិភាក្សាគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថាបញ្ហានេះ បានធ្វើឱ្យមានភាពជូរចត់យ៉ាងខ្លាំង សាជាថ្មីរវាងទំនាក់ទំនងឥណ្ឌូនេស៊ីដែលធ្លាប់តែ មានភាពរួសរាយរាក់ទាក់ជាមួយចិននិងធ្លាប់ ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននិង ក៏មានឈ្មោះជាវិនិយោគិនធំនៅក្នុងប្រទេស ធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរនោះ៕


dap-news​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​