ភ្លៀងមួយមេធំ ធ្វើឲ្យព្រលានយន្តហោះនៅឌូបៃជន់លិចគាំងអ្នកដំណេីរ បានលុបចោលជេីងហោះហេីរ​ និងពន្យា​ជាច្រើន

221

នាព្រឹកព្រលឹមកាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ខេត្ដព្រះសីហនុ បានទទួលរងឥទ្ធិពលពីភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង បណ្ដាលធ្វើឲ្យមានការជន់លិចហេដ្ឋារចនាសំខាន់ៗចំនួន នៅក្នុងក្រុង និងកន្លែងវាលទំនាបខ្លះ ដែលមានដូចជា នៅម្តុំចំការស្ពៃ ផ្លូវអិលវីជាដើម។

ដោយឡែក ក្រឡែកទៅមើលប្រទេសអារ៉ាប់រួមឯនោះវិញ មិនខុសគ្នាប៉ុន្មាន ពីប្រទេសកម្ពុជានោះឡើយ ដោយអាកាសយាន្ដដ្ឋានអន្ដរជាតិ មួយកន្លែង ស្ថិតនៅក្នុងទីក្រុងឌូបៃ ត្រូវបានជន់លិចយ៉ាងខ្លាំង បន្ទាប់ពីភ្លៀងបានធ្លាក់ចំនួន ២ថ្ងៃជាប់គ្នា ដោយមិនមានការថមថយនោះឡើយ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa Page បំណងល្អពីខ្ញុំ បានសរសេរប្រាប់ឱ្យដឹងថា៖

“ព្រលានយន្តហោះនៅឌូបៃជន់លិចគាំងអ្នកដំណេីរ អាកាសចរណ៏អេមីរ៉េត​ (Emirate airline) បានលុបចោលជេីងហោះហេីរ​ ពន្យា​ និងប្តូរជេីងហោះហេីរ ដោយសារភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា​ បានជន់លិចអាកាសយានដ្ឋានធ្វេីអោយខក​ នឹងជាប់គាំងអ្នកដំណេីរ​។ ចំពោះការហោះហេីរនឹងត្រូវជូនដំណឹងជាថ្មី​ រឺអាចទំនាក់ទំនងសាកសួរភ្នាក់ងារ​ បុគ្គលិកអាកាសចរណ៍​“៕