ខេត្តត្បូងឃ្មូំ -នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥:៥៥នាទី
-គោលដៅ:ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ ចំណុចភូមិសាស្ត្រ ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ម្ដុំគីឡូម៉ែត្រលេខ ១៩១។
ក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ អង្គភាព ទីស្ដីការគណរដ្ឋមន្ត្រី វិមានសន្តិភាព ប្រតិភូ គណបក្សពន្លឺថ្មី អមដោយក្រុមអ្នកសារព័ត៌មាន ដោយមានការសង្ស័យ ក្រុមការងារបានតាមប្រកិតនិងស្វែងរកទីតាំងសមត្ថកិច្ច អោយជួយឃាត់ ដើម្បីត្រួតពិនិត្យ បទល្មើសជាក់ស្ដែង។
មកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យខាងលើ រថយន្តដឹកឈើក៏បានឈប់ ក្រុមការងារឧត្តមក្រុមប្រឹក្សាក៏បានទាក់ទងជំរាបជូនដល់ប៉ូលីសគោលដៅ អំពីតួនាទីនិងគោលបំណងដើម្បីត្រួតពិនិត្យ។
បណ្ដាសមត្ថកិច្ចទាំង៦នាក់ប្រចាំការ គឺបានយល់ស្រប ដោយឡែកប៉ូលីសម្នាក់ បែរជាចេញចរឹកច្រង៉េងច្រង៉ាង ដោយមិនសួរហេតុផល មិនស្ដាប់ហេតុផល ហើយទាញទូរស័ព្ទថតក្រុមការងារ ដោយនិយាយថា អ្នកកាសែតដេញយកលុយឡានឈើមិនបាន មកថតរញ៉េរញ៉ៃទៅវិញ។
ប៉ូលីសបានថតទាំងរថយន្តរបស់ឧត្តមក្រុមប្រឹក្សានិងរថយន្តអ្នកសារព័ត៌មាន ហើយរាយការណ៍ទៅមេគេ យ៉ាងហំហានទៀតផង។
វីឌីអូ ដែលក្រុមការងារថតបានពេលនោះគឺប៉ូលីសចេញចរឹកកាងបទល្មើសព្រៃឈើចំៗតែម្ដង។
ឈើដែរដឹកតាមរថយន្តទូរីសទាំងនោះ សង្ស័យអាចចេញមកពីស្រុកស្នួល ខេត្តក្រចេះ ហើយក៏អាចចេញពីតំបន់អភិរក្ស ព្រៃឡង់ផងដែរ។
តាមការសង្កេតនៅលើកំណាត់ផ្លូវនេះ មានកុងត្រូលជជុះ៤កន្លែង ក្នុងនោះប៉ុស្ដិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថមួយកន្លងផងដែរ ប៉ុន្តែឈើនៅតែចេញរាល់ថ្ងៃ ដោយគ្មានការទប់ស្កាត់អ្វីទេ ព្រោះប្រព័ន្ធមន្ត្រីពុករលួយនៅតាមមូលដ្ឋានខ្លះ ខ្លាំងជាងថ្នាក់ដឹកនាំជាតិទៅទៀត។
ព័ត៌មាននេះសូមរាយការណ៍ ទៅដល់ ព្រះរាជអាជ្ញាខេត្ត ត្បូងឃ្មុំ និងនាយឧត្តមសេនីយ សៅសុខា មេត្តា ត្រួតពិនិត្យ មើលសកម្មភាព រថយន្តដឹកឈើ ទាំងកណ្តាលថ្ងៃនេះផង ព្រោះសមត្ថកិច្ចដែល ដាកប៉ុស្តិ៍ ត្រួតពិនិត្យនោះ មិនមែនត្រួតពិនិត្យ បទល្មើសទេ គឺត្រួត ពិនិត្យលុយ តែប៉ុណ្ណោះ៕
ប្រភព kpnhotnews