ថ្លើមធំពាសមេឃ! ឈ្មួញវៀតណាមឃុបឃិតជាមួយទាហានខ្មែរ លួចយកសសរថ្មបុរាណអាយុកាលរាប់រយឆ្នាំទៅលក់!

2381

លោក គ្រើ​ង តុលា សកម្មជន​ព្រៃឈើ​នៅ​ឃុំ​ប៊ូ​ស្រា​បាន​ថ្លែងថា កាលពី​សប្ដាហ៍​មុន លោក និង​ពលរដ្ឋ​មួយចំនួនទៀត​បាន​​សហ​ការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​ប៊ូ​ស្រា​ចំនួន ៣ នាក់​ចុះទៅ​ដល់ទី​តាំង​ចំណុច​អូរ​ស្រា​ក្នុងភូមិ​ឡាំ​ម៉េះ ស្រុក​ពេ​ជ្រា​ដា បន្ទាប់ពី​អ្នកភូមិ​រាយការណ៍​ថា ទីតាំង​នោះ​កំពុងមាន​ទាហាន​ខ្មែរ និង​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​គាស់​កាយ​យក​សសរថ្ម​ធម្មជាតិ ដើម្បី​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ សសរថ្ម​ធម្មជាតិ​នោះ​មាន​មុខកាត់​ចាប់ពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ និង​ប្រវែង ២ ទៅដល់ ៤ ម៉ែត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា នៅ​ទីតាំង​នោះ​មាន​សសរថ្ម​រាប់ពាន់​ដើម​ដែល​ពលរដ្ឋ​ជឿជាក់ថា មាន​អាយុ​រាប់រយឆ្នាំ​ដែល​ស្ថិតនៅ​ចម្ងា​យ​​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រហែល ១០ គីឡូម៉ែត្រ និង​ពី​ប្រទេស​វៀតណាម​ប្រហែល ៤០ គីឡូ។ លោក​បញ្ជាក់ថា ក្នុង​ស​សរ ១ ដើម​ត្រូវបាន​គេ​ថ្លឹង​លក់ និង​មានតម្លៃ​រាប់ពាន់​ដុល្លារ នៅពេល​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​យ​ក​ទៅ​ធ្វើជា​របស់​លម្អ​សម្រាប់​ដាក់តាំង​នៅក្នុង​ផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មជន​ព្រៃឈើ​រូបនេះ​បន្តថា ទាហាន​ចំនួន ៣ នាក់​ដែល​សហការ​ជាមួយ​ជនជាតិ​វៀតណាម ដើម្បី​លួច​យក​សសរថ្ម​ពី​​ខ្មែ​រ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺជា​ទាហាន​មកពី​មូលដ្ឋាន​កងទ័ព​គ ១ ប្រចាំ​នៅ​ស្រុក​ពេ​ជ្រា​ដា។ សសរថ្ម​ទាំង​នេះ​​គឺជា​សម្បត្តិ​របស់​ជាតិ​ដែលមាន​តម្លៃ​ស្មើនឹង​សម្បត្តិ​ធនធានធម្មជាតិ​ផ្សេងទៀត ដូចជា​ព្រៃឈើ និង​រ៉ែ​ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា​អ្វីដែល​គួរ​ធ្វើ គឺ​រក្សា​អ្វី​ដែលជា​សម្បត្តិ​ដូនតា និង​សម្បត្តិ​របស់​ជាតិ​យើង គឺជា​រឿង​ត្រឹមត្រូវ ហើ​យ​បើ​​យើង​យកទៅលក់​ឱ្យគេ វា​ក្លាយជា​សម្បត្តិ​របស់គេ។ អ៊ីចឹង​ខ្ញុំ​មានការ​សោកស្ដាយ ហើយ​ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ និង​​ថ្នាក់ដឹកនាំកំពូលៗដែលមាន​ប្រាក់ខែ​ហើយ គួរ​ស្ងប់​ហើយ​ក្នុងនាម​ជា​កងទ័ព​មាន​កាតព្វកិច្ច​ស្នេហា​ជាតិ​ត្រូវ​ចេះ​ស្រ​ឡាញ់​ជាតិ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លន់ គឹម​ហេង មេ​ប៉ុស្ដិ៍​ឃុំ​ប៊ូ​ស្រា​និយាយ​ដែរ​ថា ពិត​ជាមាន​ជនជាតិ​វៀតណាម​ចូលមក​គាស់​សសរថ្ម​ទាំងនោះ​ក្នុង​មូលដ្ឋាន​របស់លោក​មែន។ លោក​បន្តថា សសរថ្ម​ទាំងនោះ​ត្រូវបាន​គេ​ដឹងតៗគ្នា​ថា​បាន​ដុះ​ឡើង​ដោយ​ខ្លួនឯង​នៅតាម​ចង្កេះភ្នំ​ប៉ុន្តែ​មើលទៅ​ប្រៀបដូចជា​ត្រូវបាន​គេ​លើក​បន្តុប​លើ​គ្នា ដែល​ហាក់ដូចជា​ទីតាំង​របស់​ប្រាសាទ​ដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​