ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល រកឃើញវិធីទាញទឹកពីបរិយាកាសមកប្រើ (មានវីដេអូ)
ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលមួយមានឈ្មោះថា Watergen ដែលមានជំនាញខាងបរិស្ថាន បានរកឃើញវិធីទាញយកទឹកពីបរិយាកាសមកប្រើប្រាស់ដែលគេហៅថា Genny។
Genny គឺជាឧបករណ៍ដែលជាគំនិតច្នៃប្រឌិតថ្មីរបស់អ៊ីស្រាអែល វាត្រូវបានគេដាក់ឈ្មោះថា ផលិតផលប្រសិទ្ធភាពថាមពលដ៏ល្អ សម្រាប់អ្នកប្រើប្រាស់ និងជាបច្ចេកវិទ្យាឆ្លាតវៃប្រចាំឆ្នាំ២០២០ ព្រមទាំងបានឈ្នះពានរង្វាន់ Smart Home Mark of Excellence ក្នុងកម្មវិធីពិព័រណ៍អេឡិចត្រូនិក (CES) នៅ Las Vegas កាលពីពេលថ្មីៗនេះ។
ដំណើរការរបស់ឧបករណ៍នេះ គឺទាញខ្យល់ចូលទៅក្នុងម៉ាស៊ីនដើម្បីបង្កើតទឹក។ នៅទីនោះតម្រងខាងក្នុងមាននាទីសម្អាតខ្យល់ដោយយកធូលីកខ្វក់ចេញ...
ស៊ែរឲ្យបងប្អូនគ្រប់គ្នាបានដឹងផង! យប់នេះកុំភ្លេចងើបមើលចន្ទគ្រាសដំបូង ប្រចាំឆ្នាំ ២០២០
នៅយប់អាធ្រាត្ររំលងចូលថ្ងៃទី ១១ ខែមករានេះ នឹងកើតមានបាតុភូតចន្ទគ្រាស ពោលចាប់ពីវេលាម៉ោង ០០៖០៧ អាធ្រាត្រដល់វេលាម៉ោង ៤៖១២ ព្រឹកទៀបភ្លឺថ្ងៃទី ១១ ខែមករា។ នេះបើតាមវិបសាយ TimeandDate បានបង្ហាញឲ្យដឹង។
ក្នុងអំឡុងបាតុភូតរយៈពេល ៤ ម៉ោងនេះ មានចែកចេញជា ៣ ដំណាក់កាល គឺការចាប់ផ្ដើម (ម៉ោង ០០៖០៧ នាទីអាធ្រាត្រ) ចន្ទគ្រាសពេញវង់...
ក្តៅៗ! សូមជួយស៊ែរបន្ត ពេលនេះមេរោគចម្លែកថ្មីកំពុងផ្ទុះខ្លាំងនៅចិន បានបន្តរាត្បាតដល់ថៃហើយ
ថ្មីៗនេះ មានការផ្ទុះឡើងជាថ្មីនៅវីរុសម្យ៉ាងដែលមិនទាន់អាចកំនត់អត្តសញ្ញាណបាន នៅកណ្តាលប្រទេសចិន ហើយកំពុងជំរុញឱ្យបណ្តាលទ្វីបអាស៊ីយកចិត្តទុកដាក់ខ្ពស់ជាងមុន ខណៈពេលចូលឆ្នាំចិនកាន់តែខិតជិតមកដល់។
មន្រ្តីនៅតៃវ៉ាន់ ហុងកុង កូរ៉េខាងត្បូង ថៃ និងហ្វីលីពីន បានធ្វើសេចក្តីរាយការណ៍ថា ពួកគេនឹងចាប់ផ្តើមស្កេនអ្នកដំណើរដែលមកពីប្រទេសចិនយ៉ាងយកចិត្តទុកដាក់បំផុត។ជាក់ស្តែង តាមប្រភពព័ត៌មានបានឲ្យដឹងថា យ់ាងហោចណាស់មានមនុស្សចំនួន ៥ នាក់ហើយ ដែលធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះដ៏ល្បីរបស់ថៃមួយ ត្រូវបានគេសង្ស័យថាកំពុងផ្ទុកមេរោគថ្មីនេះ និងតម្រូវអោយបញ្ជូនទៅកន្លែងពិនិត្យជំងឺភ្លាមៗ ដើម្បីពិសោធន៍មើល ហើយជាលទ្ធផល អ្នកធ្វើដំណើរ ៣ នាក់ ត្រូវបានអនុញ្ញាតិអោយចេញ...
រដ្ឋមន្ត្រីបរិស្ថានថៃ៖ «ការហាមប្រើថង់ផ្លាស្ទិកអាចជាការលំបាក តែយូរៗទៅវានឹងក្លាយជាទម្លាប់ហើយ»
(បាងកក)៖ ខណៈបម្រាមស្តីពីការប្រើប្រាស់ថង់ប្លាស្ទិក ត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការ កាលពីដើមឆ្នាំថ្មីនេះនៅទូទាំងប្រទេសថៃ ប្រជាជនថៃបានរិះរកវិធីសាស្រ្តខុសប្លែកពីគ្នា ដើម្បីសម្របខ្លួនទៅតាមច្បាប់ប្លាស្ទិកថ្មី នៅក្នុងប្រទេសពួកគេ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន ថៃ The Thaiger នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
ក្នុងឱកាសនៃការចូលរួមជាធរមាននៃបម្រាមខាងលើ រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានថៃលោក វ៉ារ៉ាវុទ្ធ សិលផាអាឆា (Varavuth Silpa-archa) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ជាមួយការលើកឡើងថា...
ថ្មីចេស! ផឹកស៊ីត្រូវមិត្តភក្តិរត់ចោលគ្មានលុយឲ្យគេ ខ្លាចត្រូវគេវាយក៏ប្រាប់ថាស្គាល់ស្នងការខេត្តបន្ទាយមានជ័យ
ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា :
យុទ្ធជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក ស្នងការ...
ជួយស៊ែរបន្តផង!! គ្រោះថ្នាក់ណាស់សូមបងប្អូនដែរនិយមចិញ្ចឹមត្រីនេះតាមផ្ទះទាំងអស់ កុំយកត្រីនេះទៅប្រលែងក្នុងបឹង ឬទន្លេជាដាច់ខាត!
ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ Vuthy Chey បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា :
ខ្ញុំមិនមែនជាអ្នកជលផលទេប៉ុន្តែ រឿងនេះវាអាចប៉ះពាល់ដល់កសិផលនេសាទរបស់កម្ពុជាទាំងមូល។ ខ្ញុំដឹងថា ខាងជលផល កំពុងជួបបញ្ហាច្រើនដែលដោះស្រាយមិនចេញដូច គ្នាជាមួយវិស័យកសិកម្ម។ ខ្ញុំសូមលើកយកពូជត្រីម្យ៉ាងដែលគ្រោះថ្នាក់បំផុតនោះគឺ suckermouth catfish(បើបងប្អូនណាស្គាល់ឈ្មោះវា សូមជួយcommentឈ្មោះវានៅខាងក្រោមផង) វាជា ត្រីមួយប្រភេទដែលគេចូលចិត្តចិញ្ចឹមតាមផ្ទះ គេទិញវាទៅចិញ្ចឹមដើម្បីសំអាតអាងត្រី។
លក្ខណៈពិសេសរបស់ត្រីsuckermouth catfish:
*1-វាអាចរស់នៅក្នុងទឹកកខ្វក់
*2- វាស៊ីុមិនរើសមុខ(អត់តែថ្មនិងលោហ)
*3- ការបង្កកំណើតរបស់វាមានវិសាលភាពធំធេងជាមួយនិងល្បឿនលឿន
*4- ត្រីនេះមានសមត្ថភាពបំផ្លាញភាពសំបូរបែបនៅក្នុងទន្លេ បឹង (...
Japan Airlines free សំបុត្រយន្តហោះទៅ-មក ៥០,០០០សំបុត្រ ដើម្បីអបអរការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០
ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ (Japan Airlines) និយាយថា ខ្លួននឹងផ្តល់ជូននូវសំបុត្រធ្វើដំណើរទៅមក (round-trip) ចំនួន ៥០,០០០សំបុត្រ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅហើយ។ ប៉ុន្តែយ៉ាងណាវាមិនទំនងថានឹងគ្រប់គ្រាន់នោះទេ ដោយសារថាប្រទេសនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ធំៗ ជាក់ស្ដែងគឺកីឡាអូឡាំពិក។ សំបុត្រទាំងនេះគឺសម្រាប់ជើងហោះហើរដែលចាកចេញពីទីក្រុង Tokyo (ព្រលាន Haneda) ឬ Osaka (ព្រលាន Itami/Kansai) ដើម្បីទៅកាន់ទិសដៅ ១...
អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ កុំភ្លេចឈានចូលផង! តំបន់ទេសចរណ៍ទើបរកឃើញថ្មី «ទឹកធ្លាក់អូរគគី» ដ៏ស្រស់ត្រកាល
ខេត្តកំពង់ស្ពឺ ៖ ទឹកធ្លាក់អូរគគី ដែលជាកន្លែងទេសចរណ៍ថ្មីមួយ ទើបតែរកឃើញកាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានចាត់ទុកថា ជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ ។
នៅតំបន់ទឹកធ្លាក់អូរគគីនេះ ពុំសូវមានមនុស្សរស់នៅទេ មានតែអ្នកលក់ដូរអាហារ និងអ្នកចាំតូបតែប៉ុណ្ណោះ ដោយឡែកភ្ញៀវដែលទៅលេងភាគច្រើនសុទ្ធសឹងតែជាអ្នកធ្វើដំណើរឆ្លងកាត់ទីនេះ អ្នកខ្លះចូលចតសម្រាប់ហូបបាយ និងអាហារថ្ងៃត្រង់ ហើយបន្តដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដោយឡែកអ្នកខ្លះទៀតជាអ្នកក្នុងតំបន់បាននាំគ្នាទៅងូតទឹកលេងនៅទំនប់បង្ហៀរ។
ទឹកធ្លាក់អូរគគីនេះ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ4 ពីកើតទៅលិចដល់ចន្លោះគីឡូម៉ែត្រ 106 និង 107 យើងនឹងឃើញផ្លូវក្រួសក្រហមមួយបត់ទៅឆ្វេងដៃចម្ងាយ 300 ម៉ែត្រយើងនឹងទៅដល់ទីធ្លាដែលអាចហៅបានថា...
កូនខ្មែរនៅខេត្តកោះកុងម្នាក់ បានច្នៃម៉ូតូកង់៤ មានរាងដូចឡាន និងផ្គុំដោយគ្រឿងបន្លាស់ម៉ូតូ ដែក តង់កៅស៊ូ
កោះកុង៖ លោក ទុន វុទ្ធី មានបទពិសោធន៍កែម៉ូតូ និងច្នៃរ៉ឺម៉ក និងតូបលក់កាហ្វេ ជិត២០ឆ្នាំ នៅក្រុងខេមរភូមិន្ទ។ លោកបានកែច្នៃម៉ូតូ SUZUKI Viva មួយគ្រឿង ធ្វើជាម៉ូតូកង់បួន ដែលមានរូបរាងដូចកូនឡាន សម្រាប់តម្រូវការការងារ និងជិះកម្សាន្តជាដើម។
ប្រភព thmeythmey.com
ឆ្ងល់អត់ហេតុអ្វីបានជា ថៃលើកផ្លាក “ហាមចោលសំរាម” មានសរសេរជាអក្សរខ្មែរយ៉ាងច្បាស់ចែស?
អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញបំរាមមួយ នៅប្រទេសថៃហាមចោលសំរាម មានសរសេរជាអក្សរថៃ និងអក្សរខ្មែរនៅផ្នែកខាងក្រោម ។ ក្រោយរូបភាពមួយសន្លឹកនេះបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនខ្មែរជាច្រើនចូលបញ្ចេញមតិយោបល់ជាផុលផុស ព្រោះនេះពិតជាកម្រឃើញណាស់ ដែលនៅបរទេសមានដាក់បំរាម ជាអក្សរខ្មែរ ហើយថែមទាំងក្នុងន័យហាមចោលសំរាមបែបនេះ ។ តើនេះមានន័យដូចម្ដេច? តើក្រោយឃើញរូបភាពបែបនេះហើយអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ?
ប្រភពទាំងស្រុង៖ ប្រជាប្រិយ